Notice on update of points policy

ដូចដែលបងបានដឹង យើងតែងតែព្យាយាមផ្ដល់ជូនបទពិសោធន៍ប្រសើរជាងមុនជូនបងជានិច្ច នៅគ្រប់ពេលដែលបងចង់ពិសាកាហ្វេដ៏ឈ្ងុយ ហើយឆ្ងាញ់ម្ដងៗ!

គម្រោងសន្សំពិន្ទុថ្មី
ជាមួយគម្រោង BROWN Reward ថ្មី បងក៏អាចប្រមូលពិន្ទុតាមវិធីថ្មីដូចគ្នា។ កាលពីមុន បងទទួលបានមួយពិន្ទុពីភេសជ្ជៈមួយកែវ មិនថាទំហំណានោះទេ។ បន្ថែមពីលើនេះ យើងដឹងថាជារឿយៗ បងតែងតែញ៉ាំខេក នំ ឬពេលខ្លះញ៉ាំម្ហូបផងដែរនៅពេលដែលបងពិសាកាហ្វេម្ដងៗ ប៉ុន្តែបងមិនដែលទទួលបានពិន្ទុពីការចំណាយក្រៅពីកាហ្វេនោះទេ។ ពេលនេះ បងនឹងទទួលបានពិន្ទុពីការចំណាយគ្រប់យ៉ាងរបស់បងនៅក្នុងប្រោន មិនថាបងចំណាយលើអ្វីនោះទេ។ បន្ថែមពីលើនេះ បងក៏អាចប្រើពិន្ទុដើម្បីប្ដូរយកគ្រប់យ៉ាងនៅប្រោនដែលឥតគិតថ្លៃផងដែរ ដែលសព្វថ្ងៃនេះមានតែប្រោនតែមួយគត់ដែលមានការផ្ដល់ជូនបែបនេះ។ បងចំណាយមួយដុល្លា បងនឹងទទួលបានមួយពិន្ទុ! យើងធានាថា បងនឹងចំណេញជាងមុន។

សុពលភាពរបស់ពិន្ទុ
ចាប់ផ្ដើមចាប់ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២នេះតទៅ ពិន្ទុរបស់បងនឹងមានកាលកំណត់។ ពិន្ទុដែលបងសន្សំបាននៅក្នុងឆ្នាំនេះ (ក្នុងខែណាមួយក៏ដោយ) នឹងអស់សុពលភាពនៅថ្ងៃទី ៣១ ខែធ្នូ នៃឆ្នាំបន្ទាប់។ មានន័យថា ពិន្ទុបងមានសុពលភាពយ៉ាងហោចណាស់ ១២ខែ និងយូរបំផុត ២៤ខែ។ ឧទាហរណ៍ថា នៅខែ មករា ឆ្នាំ២០២២ បងសន្សំបាន ១០ពិន្ទុ និងនៅខែធ្នូ ឆ្នាំ២០២២ បងសន្សំបាន ៥ពិន្ទុ ហើយបងមិនដែលប្រើពិន្ទុនេះសោះ។ ក្នុងករណីនេះ ពិន្ទុដែលបងរកបាននៅក្នុងឆ្នាំ ២០២២ សរុប ១៥ពិន្ទុនេះ នឹងផុតកំណត់នៅក្នុងឆ្នាំ ២០២៣ ខែធ្នូ ថ្ងៃទី ៣១។ ខាងប្រោនចង់ឲ្យបងប្រើពិន្ទុ​ដើម្បីប្ដូរយកគ្រប់យ៉ាងដោយឥតគិតថ្លៃ មិនមែនគ្រាន់តែសន្សំនោះទេណា ហើយយើងសន្យាថា យើងនឹងបន្ថែមវត្ថុអនុស្សារីយ៍ និងផលិតផលថ្មីៗជាប្រចាំសម្រាប់បងក្នុងប្រើប្រាស់ពិន្ទុផងដែរ។

ការបង្កើនពិន្ទុសម្រាប់អតិថិជនចាស់
នៅក្នុងគម្រោងចាស់ បងបានសន្សំពិន្ទុបានយ៉ាងច្រើន ហើយយើងដឹងថាភាគច្រើនបងសន្សំពិន្ទុពីភេសជ្ជៈកែវតូច ពេលខ្លះកែវកណ្ដាល និងពេលខ្លះទៀតកែវធំផងដែរ។ ជាមួយនឹងប្រវត្តិនៃការសន្សំពិន្ទុនេះ ដើម្បីធានាថាពិន្ទុបងចាស់មានតម្លៃសមាត្រគ្នានឹងចំណាយដែលបងធ្លាប់បានចាយលើភេសជ្ជៈពីមុន យើងនឹងគុណពិន្ទុនឹង៣ដងជូនបង។​ បងអាចគិតថា "ប៉ុន្តែពិន្ទុថ្មីនេះពេលប្ដូររង្វាន់បានតិចជាងមុនណា!” ពិន្ទុនេះពិតជាតិចជាងមុនបន្តិចមែន ប៉ុន្តែបងនឹងទទួលបានពិន្ទុពីរាល់ការចំណាយរបស់បង ទោះបីជាបងចំណាយលើ ម្ហូប នំ ឬវត្ថុអនុស្សាវរីយក៏ដោយ។ មួយវិញទៀត បងនឹងទទួលបាន ៣ពិន្ទុពីកែវកណ្ដាល​ និង ៤ពិន្ទុពីកែវធំ។ បន្តគម្រោងនេះទៅថ្ងៃខាងមុខ ប្រោនធានាថាបងនឹងសន្សំពិន្ទុបានច្រើនជាងមុន និងប្ដូរយករង្វាន់បានច្រើនជាងមុនផងដែរ!

---

We’re always working to give you a better experience & benefits whenever you want a cup of perfect coffee from BROWN!

New Point Collection Scheme
With new BROWN Reward Program, here come a better way of points collection. In the past, you get one point from one drink you purchased no matter what the drink size. On top of that, we know you tend to have a piece of cake, a pastry or sometime a dish of comfort food along with your coffee; yet you have never got points from those expenses. Now you will earn points from everything you purchase and can use it to get everything available for sale in BROWN. You earn one point from one dollar expense. We guarantee, you’ll gain more than previous scheme.

Points Expiration
Starting from 7th October, 2022, we have set an expiration date on your points. All points that you collect in this year (which ever month) will be expired on 31st December next year. In short, your points will be valid between 12 months and 24 months. For example, if you collect 10 points in January, 2022 and 5 points in December, 2022. Assume that you do not use your points at all, then on mid-night of 31st December, 2023, all the 15 points you collected in 2022 will be expired. We want you to enjoy the benefits in the program, and we’re committed to giving you merchandise, gift and new products for you to redeem.

Points conversion for existing BROWN Reward Member
In previous reward scheme, you have collected and save many points, and we understand that some of you collect a point from small size drink, some of you collect from medium & large size. With your points collection history, in order to ensure your existing points have the same value in par with your past spending, we will multiply your points by 3 times. You may say “hey, but I need more points now than before to get one item free”. Yes, you will, yet as motioned above, you will get points from every dollar you purchase even you spend on food, pastry, and merchandises. And if you notice, if you drink Medium size drink, you actually collect 3 points and 4 points if you drink from large. Moving forward, we assure you will be able to collect much more points than in the past and enjoy greater benefits.