BROWN Breakfast
អាហារពេលព្រឹកមកថ្មីលើកនេះ ទាំងរូបរាងនិងរសជាតិ គឺធានាថាបងនឹងមិនមែនមកញុំាតែម្តងនោះទេ!
Beef Quesadillas សាច់គោចិញ្ច្រាំ បន្លែ និងឈីសរុំដោយសំបក Tortilla ស្រួយៗ ហើយ Chicken Shasuka វិញជាប្រភេទអាហារពេលដុតក្នុងខ្ទះក្ដៅមានរស់ជាតិជូរអែមតិចៗមកពីប៉េងបោះ។ អាហារក្នុងខ្ទះនេះមានរសជាតិឆ្ងាញ់ខ្លាំងពេលបងញ៉ាំជាមួយនំប័ុងក្ដៅហើយស្រួយដែលប្រោនដុតដោយផ្ទាល់ដៃ។
ប្រោនចម្អិនអាហារថ្មីទាំងពីរនេះជូនបង នៅគ្រប់សាខាប្រោន លើកលែងសាខាកោះពេជ្រ និងសាខាកំពង់សោម។
ចំណាំ៖ សម្រាប់Chicken Shakshukaមានតែនៅប្រោនRoasteryតែប៉ុណ្ណោះ។
---
Taste and look of our new breakfast this time, we guarantee you will make an order for a second time.
Beef Quesadillas is a new breakfast having beef, vegetable and cheese wrapped in crispy tortilla wrap. Our new Chicken Shakshuka is a hot dish with a sweet & sour taste baked with tomato. The dish is exceptional when you have it with our crunchy home-made bread.
Available at all BROWN stores, except BROWN DTT and BROWN Seaview.
Note: Chicken Shakshuka available at BROWN Roastery only.
…Bold 64
New Merchandise Collection
Replicate BROWN at Home
ចង់ឆុងកាហ្វេនៅផ្ទះ ដែលមានរសជាតិឆ្ងាញ់ដូចនៅប្រោន ឥឡូវលែងពិបាកហើយ!
ជាមួយឧបករណ៍ឆុងកាហ្វេថ្មី ដែលមានភាពងាយស្រួលឆុងខ្លួនឯង ឆាប់រហ័ស និងមានរសជាតិឆ្ងាញ់ គឺមាននៅប្រោនហើយ។ បងអាចមករកបានចាប់ពីថ្ងៃនេះតទៅ ដែលមាននៅតែBROWN Roastery Khalandale និង BROWN Roastery Pasteur តែប៉ុណ្ណោះ។
Replicate BROWN quality at home! Our new homebrewing kits provide a new and convenient way of brewing your own coffee at home. You can find our new homebrewing kit at BROWN Roastery Khalandale and BROWN Roastery Pasteur only starting from today.
…
Love at the first taste
អាយឡាតេ ដែលមានក្លិនផ្កាកូលាប ឡាតេក្តៅនិងក្រឡុកដែលមាន Vanilla Gelatoបែបអុីតាលីនៅខាងលើ គឺជាភេសជ្ជៈពិសេសសម្រាប់រដូវកាលនៃក្ដីស្រលាញ់នេះ។ បងអាចរកបានចាប់ពីថ្ងៃនេះនៅគ្រប់សាខាប្រោនទាំងអស់។
---
Iced Latte with rose flavor, hot and frappe coffee topped with Italian style soft-serve Vanilla Gelato are special drinks to warm your heart in this month. You can find our new drinks at all BROWN Stores starting today.
Valentine Cake
លង់ស្រឡាញ់ចាប់តាំងពីញុំាលើកដំបូង ជាមួយនំខេក២ថ្មីរបស់ប្រោន គឺSticky Sweetie និង Chocolate Citrusy! បងអាចរកបាននៅគ្រប់សាខារបស់ប្រោនលើកលែងសាខាព្រះសីហនុ។
---
Love at first taste with BROWN’s new cake, Sticky Sweetie and Chocolate Citrusy! You can find our new cakes at all BROWN stores, except BROWN SeaView.
Notice on update of points policy
ដូចដែលបងបានដឹង យើងតែងតែព្យាយាមផ្ដល់ជូនបទពិសោធន៍ប្រសើរជាងមុនជូនបងជានិច្ច នៅគ្រប់ពេលដែលបងចង់ពិសាកាហ្វេដ៏ឈ្ងុយ ហើយឆ្ងាញ់ម្ដងៗ!
គម្រោងសន្សំពិន្ទុថ្មី
ជាមួយគម្រោង BROWN Reward ថ្មី បងក៏អាចប្រមូលពិន្ទុតាមវិធីថ្មីដូចគ្នា។ កាលពីមុន បងទទួលបានមួយពិន្ទុពីភេសជ្ជៈមួយកែវ មិនថាទំហំណានោះទេ។ បន្ថែមពីលើនេះ យើងដឹងថាជារឿយៗ បងតែងតែញ៉ាំខេក នំ ឬពេលខ្លះញ៉ាំម្ហូបផងដែរនៅពេលដែលបងពិសាកាហ្វេម្ដងៗ ប៉ុន្តែបងមិនដែលទទួលបានពិន្ទុពីការចំណាយក្រៅពីកាហ្វេនោះទេ។ ពេលនេះ បងនឹងទទួលបានពិន្ទុពីការចំណាយគ្រប់យ៉ាងរបស់បងនៅក្នុងប្រោន មិនថាបងចំណាយលើអ្វីនោះទេ។ បន្ថែមពីលើនេះ បងក៏អាចប្រើពិន្ទុដើម្បីប្ដូរយកគ្រប់យ៉ាងនៅប្រោនដែលឥតគិតថ្លៃផងដែរ ដែលសព្វថ្ងៃនេះមានតែប្រោនតែមួយគត់ដែលមានការផ្ដល់ជូនបែបនេះ។ បងចំណាយមួយដុល្លា បងនឹងទទួលបានមួយពិន្ទុ! យើងធានាថា បងនឹងចំណេញជាងមុន។
សុពលភាពរបស់ពិន្ទុ
ចាប់ផ្ដើមចាប់ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២នេះតទៅ ពិន្ទុរបស់បងនឹងមានកាលកំណត់។ ពិន្ទុដែលបងសន្សំបាននៅក្នុងឆ្នាំនេះ (ក្នុងខែណាមួយក៏ដោយ) នឹងអស់សុពលភាពនៅថ្ងៃទី ៣១ ខែធ្នូ នៃឆ្នាំបន្ទាប់។ មានន័យថា ពិន្ទុបងមានសុពលភាពយ៉ាងហោចណាស់ ១២ខែ និងយូរបំផុត ២៤ខែ។ ឧទាហរណ៍ថា នៅខែ មករា ឆ្នាំ២០២២ បងសន្សំបាន ១០ពិន្ទុ និងនៅខែធ្នូ ឆ្នាំ២០២២ បងសន្សំបាន ៥ពិន្ទុ ហើយបងមិនដែលប្រើពិន្ទុនេះសោះ។ ក្នុងករណីនេះ ពិន្ទុដែលបងរកបាននៅក្នុងឆ្នាំ ២០២២ សរុប ១៥ពិន្ទុនេះ នឹងផុតកំណត់នៅក្នុងឆ្នាំ ២០២៣ ខែធ្នូ ថ្ងៃទី ៣១។ ខាងប្រោនចង់ឲ្យបងប្រើពិន្ទុដើម្បីប្ដូរយកគ្រប់យ៉ាងដោយឥតគិតថ្លៃ មិនមែនគ្រាន់តែសន្សំនោះទេណា ហើយយើងសន្យាថា យើងនឹងបន្ថែមវត្ថុអនុស្សារីយ៍ និងផលិតផលថ្មីៗជាប្រចាំសម្រាប់បងក្នុងប្រើប្រាស់ពិន្ទុផងដែរ។
ការបង្កើនពិន្ទុសម្រាប់អតិថិជនចាស់
នៅក្នុងគម្រោងចាស់ បងបានសន្សំពិន្ទុបានយ៉ាងច្រើន ហើយយើងដឹងថាភាគច្រើនបងសន្សំពិន្ទុពីភេសជ្ជៈកែវតូច ពេលខ្លះកែវកណ្ដាល និងពេលខ្លះទៀតកែវធំផងដែរ។ ជាមួយនឹងប្រវត្តិនៃការសន្សំពិន្ទុនេះ ដើម្បីធានាថាពិន្ទុបងចាស់មានតម្លៃសមាត្រគ្នានឹងចំណាយដែលបងធ្លាប់បានចាយលើភេសជ្ជៈពីមុន យើងនឹងគុណពិន្ទុនឹង៣ដងជូនបង។ បងអាចគិតថា "ប៉ុន្តែពិន្ទុថ្មីនេះពេលប្ដូររង្វាន់បានតិចជាងមុនណា!” ពិន្ទុនេះពិតជាតិចជាងមុនបន្តិចមែន ប៉ុន្តែបងនឹងទទួលបានពិន្ទុពីរាល់ការចំណាយរបស់បង ទោះបីជាបងចំណាយលើ ម្ហូប នំ ឬវត្ថុអនុស្សាវរីយក៏ដោយ។ មួយវិញទៀត បងនឹងទទួលបាន ៣ពិន្ទុពីកែវកណ្ដាល និង ៤ពិន្ទុពីកែវធំ។ បន្តគម្រោងនេះទៅថ្ងៃខាងមុខ ប្រោនធានាថាបងនឹងសន្សំពិន្ទុបានច្រើនជាងមុន និងប្ដូរយករង្វាន់បានច្រើនជាងមុនផងដែរ!
---
We’re always working to give you a better experience & benefits whenever you want a cup of perfect coffee from BROWN!
New Point Collection Scheme
With new BROWN Reward Program, here come a better way of points collection. In the past, you get one point from one drink you purchased no matter what the drink size. On top of that, we know you tend to have a piece of cake, a pastry or sometime a dish of comfort food along with your coffee; yet you have never got points from those expenses. Now you will earn points from everything you purchase and can use it to get everything available for sale in BROWN. You earn one point from one dollar expense. We guarantee, you’ll gain more than previous scheme.
Points Expiration
Starting from 7th October, 2022, we have set an expiration date on your points. All points that you collect in this year (which ever month) will be expired on 31st December next year. In short, your points will be valid between 12 months and 24 months. For example, if you collect 10 points in January, 2022 and 5 points in December, 2022. Assume that you do not use your points at all, then on mid-night of 31st December, 2023, all the 15 points you collected in 2022 will be expired. We want you to enjoy the benefits in the program, and we’re committed to giving you merchandise, gift and new products for you to redeem.
Points conversion for existing BROWN Reward Member
In previous reward scheme, you have collected and save many points, and we understand that some of you collect a point from small size drink, some of you collect from medium & large size. With your points collection history, in order to ensure your existing points have the same value in par with your past spending, we will multiply your points by 3 times. You may say “hey, but I need more points now than before to get one item free”. Yes, you will, yet as motioned above, you will get points from every dollar you purchase even you spend on food, pastry, and merchandises. And if you notice, if you drink Medium size drink, you actually collect 3 points and 4 points if you drink from large. Moving forward, we assure you will be able to collect much more points than in the past and enjoy greater benefits.
So Rewarding So Convinient
កាន់តែចំណេញ កាន់តែងាយស្រួល!
ប្រោនរីករាយនឹងណែនាំដល់អតិថិជនទាំងអស់ អំពីកម្មវិធីទូរស័ព្ទ និងគម្រោង BROWN Reward ថ្មី ដែលនឹងធ្វើឲ្យបងចំណេញច្រើនជាងមុន និងងាយស្រួលជាងមុនក្នុងការពិសាកាហ្វេនៅប្រោន!
នៅក្នុង BROWN App ថ្មីនេះ បងអាចកុម្ម៉ង់ទុក មុនពេលបងមកដល់ហាងបាន ហើយការប្រើសេវាកម្មដឹកជញ្ជូនរបស់ប្រោនតាម BROWN App ក៏មានភាពងាយស្រួលជាងមុនខ្លាំងផងដែរ។
សម្រាប់អត្ថប្រយោជន៍វិញ បងអាចសន្សំពិន្ទុពីការរាល់ការចំណាយរបស់បងទាំងអស់មិនថាបងចំណាយលើ ភេសជ្ជៈ ម្ហូប នំ និងវត្ថុអនុស្សាវរីយនោះទេ។ ចំណាយ ១ដុល្លា ទទួលបាន ១ពិន្ទុ ហើយបើបងសន្សំបាន ១០០ ពិន្ទុបងនឹងក្លាយជាសមាជិកកម្រិត Golden BROWN ដែល ហើយអត្ថប្រយោជន៍ដែលបងទទួលបាននឹងកាន់តែច្រើនជាងមុនផងដែរ។
So Rewarding, So Convinient!
We’re glad to announce the launching of new BROWN App and Reward Program to you. We have prepared bigger rewards and made BROWN to be so much more useful for you.
Now you can pre-order for self pick-up at store using just BROWN App and the flow of using BROWN Delivery Service is also easier and better!
Talking about our reward, you can now collect from every dollar you spend no matter what items you purchased. You earn one point when you spend one dollar. When you have earnt 100 points, you will be promoted to be Golden BROWN membership level which makes you eligible for even bigger prize.
…Brown Card Feature
Brown Card can be used as cash to purchase goods at Brown so you no longer need to carry your cash or your 10 drinks get 1 free card. It is convenient, fast and cool. It is a Prepaid-Card and a Gift Card that you could top up money to use at all participating Brown Coffee and enjoy other privileges the card offers.
New to Brown Card?Career
Brown Coffee and Bakery aims to provide an inspired and ethical work environment. We offer opportunity to under-privileged students from provinces in Cambodia.
